ព័ត៌មានជាតិ

ជួបជុំផឹកស៊ី បង្កសំឡេងរំខាន ត្រូវកម្លាំងនគរបាលចុះធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាព

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការខលរាយការណ៍ ពីប្រជាពលរដ្ឋមក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុមការងារប្រតិកម្មរហ័ស បានទាក់ទងទៅលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាទៅកម្លាំងប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងជួបជុំផឹកស៊ី បង្កសំឡេងរំខាន ដោយធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ ៕

មតិយោបល់