ព្រៃវែងៈ កាលពីវេលាម៉ោង ១២និង ៤០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចាប់រំលោភនារីម្នាក់ បានសម្រេចនៅលើរថយន្ត។
ការឃាត់ខ្លួននេះ ធ្វើទ្បើងក្រោយទទួលបានបណ្ដឹងពីឈ្មោះ ឆ.ខ ភេទស្រីអាយុ៣៣ឆ្នាំ រស់នៅខេត្តស្វាយរៀងថា ខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញទៅស្រុកមេសាង បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់ សល់តែខ្លួន និងតៃកុងទ្បាន នៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ រដ្ឋបាលឃុំច្រេស ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើមែន។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងរថយន្ត ត្រូវបញ្ជូនទៅកាន់ អធិការដ្ឋាននបាលស្រុកមេសាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់