ព័ត៌មានជាតិ

ជនសង្ស័យ ១០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តកោះកុង

កោះកុង: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០និង១០ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្តឹងឈ្មោះ លី បញ្ញា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ត្រូវជាឪពុករបស់សពឈ្មោះ លី ង៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ )និង ឈ្មោះ តាក រ៉ាវុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ ពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយទទួលបណ្តឹងកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនចំនួន ១០នាក់រួមមាន៖
១.ឈ្មោះ ជា វិច្ឆ័យ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង។
២.ឈ្មោះ ទៀ គីមហ៊ាន់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិ ស្ទឹងវែង សង្កាត់ស្ទឹងវែង។
៣.ឈ្មោះ គង់ សារ៉ាត ហៅពាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។
៤.ឈ្មោះ ហេង វណ្ណសេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៥.ឈ្មោះ លឿង ចម្រើន ហៅអាគារ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិ៤សង្កាត់ដងទង់។
៦.ឈ្មោះ អូន ឧត្តម ភេទប្រុស១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
៧.ឈ្មោះ ប្រាក់ ដាវ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ។
៨.ឈ្មោះ ប្រាក់ រ៉ូត ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរបុគ្គលិកមីហិល ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ។
៩.ឈ្មោះ នាង តុង ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ។
១០.ឈ្មោះ ហែម សុខសម្បត្តិ ហៅបាត់ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ។
១១.ឈ្មោះ វីរះ ភេទ ប្រុស អាយុប្រហែល២០ឆ្នាំ មុខរបរកម្មករលើកស្រាបៀរកម្ពុជា ទីលំនៅបច្ចុប្បន្នភូមិ ពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង (កំពុងគេចខ្លួន)។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួចក៏នាំមកកាន់អធិការដ្ឋានដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕

មតិយោបល់