ព័ត៌មានជាតិ

ដើរអូសរទេះអេតចាយ ឃើញម្ចាស់មិននៅគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១៨១ ផ្លូវ១៧៣ ស្ថិតសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួច។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ខែម សុខន ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្នាក់នៅផ្ទះជួល។
២/ឈ្មោះ សួរ ចំណាន អាយុ ២៥ ឆ្នាំ ជាម្ចាស់រ៉ឺម៉ក ស្នាក់នៅផ្ទះជួល ខណ្ឌមានជ័យ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ថម ម៉ៅ ភេទស្រី អាយុ ៣៨ ឆ្នាំ។

ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងល្បាតបានចុះល្បាតក៏ប្រទះឃើញបុរសម្នាក់អូសរទេះអេតចាយគួរឲ្យសង្ស័យ សមត្ថកិច្ចក៏បានសួរនាំនិងធ្វើការឆែកឆេឃើញមានទ្រព្យសម្បត្តិជាច្រើន បន្ទាប់មកកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យរួមទាំងបក្ខពួកធ្វើការសួរនាំ ជនសង្ស័យសារភាពថាខ្លួនបានគាស់ផ្ទះលួចទ្រព្យសម្បត្តិ ខណ:ពេលជនរងគ្រោះមិននៅចាក់សោរផ្ទះចោល។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចម្ការមន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់