ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ខណ្ឌសែនសុខ

ភ្នំពេញ: នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង០៩ និង០០នាទី មានករណីមនុស្សស្លាប់ម្នាក់ ត្រង់ចំណុចមជ្ឈមណ្ឌលឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសម:។

សពឈ្មោះ ជាង សំណាង ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិសំបុក ឃុំបឹងបេន ស្រុកម៉ាឡៃ ខេត្តប៉ៃលិន ស្នាក់នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមការសន្និដ្ឋានរបស់ លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋាន ថា សពខាងលើស្លាប់ដោយជំងឺគាំងបេះដូង។

ក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តបក់ស្រូវ៕

មតិយោបល់