ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! រ...

រន្ធត់ណាស់! រថយន្តធំតូចចំនួន ៣គ្រឿង បើកបុកចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត

0

កំពង់ស្ពឺ: នៅវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី៤ ខែកុម្ភ:​ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣គ្រឿង បុកចូលផ្ទះពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤១ គីឡូម៉ែត្រលេខ៣៤-៣៥ ភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កម៉ាក Tacoma ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហេង ប៊ុនធី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិត្រពាំងអណ្ដូង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកមកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបុកគូទរថយន្តម៉ាក HYUNDAI Porter ពណ៌ខៀវ ពាក់ផ្លាកលេខ ក្រចេះ 2A-0238 បើកបរដោយឈ្មោះ រឿង ប៉ូណា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាព្រំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ចំពីក្រោយបណ្ដាលឲ្យជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋឈ្មោះ ហាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកឯរថយន្តបង្ក មិនទាន់អស់ល្បឿនក៏ ជ្រុលរេចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI Mighty II ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-8475 ដែលកំពុងឈប់ស្ងៀមនៅមុខផ្ទះម្ចាស់ឈ្មោះ ទឹម និមល ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិលូ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

សូមបញ្ជាក់៖ ករណីខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត និងផ្ទះពលរដ្ឋ៕

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់