ភ្នំពេញៈ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់ កាលពីវេលាម៉ោងប្រហែល១១ និង ៣០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចសួនច្បារមុខវត្តបុទុមវតី ស្ថិតសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ មួង ម៉ុច ហៅធារ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផែស្ងួតតេងឡាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
២/ឈ្មោះ ស៊ី ស៊ីដារ៉ូ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករាំDJ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣/ឈ្មោះ រូណ ភារី ហៅភ្លោះ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជៀម សុធា ភេទស្រី អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅផ្ទះលេខ៣០៤ ផ្លូវលេខ២០MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖
-ក្រវិលមួយគូតម្លៃ១៣០ដុល្លារអាមេរិក
-ខ្សែកផ្លាកទីននមួយខ្សែតម្លៃ៣៩០ដុល្លារអាមេរិក
-ទូរសព្ទ័ដៃចំនួន០៣គ្រឿងម៉ាក SAMSUNGចំនួន០១គ្រឿង ម៉ាកLGចំនួន០១គ្រឿង និងម៉ាកIPHONEចំនួន០១គ្រឿង
-ប្រាក់រៀលចំនួន១៧៥០,០០០រៀល
-អត្តសញ្ញាណបណ្ណ័មួយសន្លឹក។
វត្ថុតាងដកហូតបាន៖
-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១HQ-១៤៥៥ លេខតួនិងលេខម៉ាស៊ីន៦៣៨៨៣០៣ (របស់ជនសង្ស័យ)
-ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ ១HE-៥២៧៣ លេខតួ៨១៣៤១១០ (របស់ជនសង្ស័យ)។
-ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាក SAMSUNG GALAXYJ4PLUS ពណ៌ទឹកមាស និងម៉ាក IPhone6 ពណ៌ទឹកមាស (របស់ជនរងគ្រោះ)។
ដំណើររឿង៖ កាលពីវេលាម៉ោង៣ និង ១៥នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងស្ថានីយប្រេងឥន្ធនៈសាវីម៉ិច ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះហើយជិះម៉ូតូគេចបាត់ស្រមោល បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
មតិយោបល់