ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ១១យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ ២ផ្ទាំង រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-9341 ធ្វើដំណើរចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន បម្រុងនឹងជិះកាត់តាមផ្លូវ២៧១ ខណ:ពេលដែលចុះជិតពាក់កណ្តាលស្ពានពុំដឹងថា តៃកុងងោកឬក៏រថយន្តមានបញ្ហាអ្វីនោះទេ ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មដាក់ពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹងបាក់ចំនួន ២កង់ រងការខូចខាតចំណែករថយន្តបង្ករងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

មតិយោបល់