ព័ត៌មានជាតិ

ជនជាតិអ៊ុយហ្គាន់ដាម្នាក់សុំឲ្យសមត្ថកិច្ចកម្ពុជាបញ្ជូនខ្លួនទៅស្រុកកំណើតវិញ

ភ្នំពេញ: យោងតាមផេករបស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថានៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទីមានជនបរទេសម្នាក់បានមកកាន់ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគោលបំណងសុំឲ្យសមត្ថកិច្ចជួយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។

លោកនាយការិយាល័យបន្តថាជនបរទេសខាងលើឈ្មោះNAKAKANDEJOSEPHINE ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិអ៊ុយហ្គាន់ដា។លោកបន្ថែមថាជនបរទេសខាងលើលួចចូលព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់តាមច្រករបៀងពីប្រទេសថៃមកប្រទេសកម្ពុជា(ប៉ោយប៉ែត)កាលពីថ្ងៃទី៣០.០១.២០២០។
បច្ចុប្បន្នត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

 

មតិយោបល់