ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងក្រចេះចុះបង្រ្កាបក្រុមក្មេងទំនើងដែលតែងតែជិះម៉ូតូបង្ហោះតាមផ្លូវមាត់ទន្លេ

ក្រចេះ: នៅល្ងាចថ្ងៃទី ០៥ ខែកុម្ភះ ឆ្នាំ២០២០នេះ កម្លាំងនគរបាលក្រុងក្រចេះ បានធ្វើការបង្ក្រាបសកម្មភាពក្មេងទំនើងករណីចរាចរណ៍អនាធិបតេយ្យ(បង្ហោះម៉ូតូ) នៅផ្លូវមាត់ទន្លេត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្តពន្លកថ្មី ស្ថិតក្នុងភូមិផ្សាវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែរនាំក្មេងទំនើងចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ហ៊ាង ប៊ុនលាភ ភេទប្រុស អាយុ ១៤ឆ្នាំ
រស់នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
២-ឈ្មោះ ផាន សំអាត ភេទប្រុស អាយុ ១៧ឆ្នាំ
រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ដកហូតម៉ូតូចំនួន០១គ្រឿង រក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។
បន្ទាប់ពីបានធ្វើការអប់រំណែរនាំរួចមក សមត្ថកិច្ចបានឲ្យអាណាព្យាបាលធានាយកត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីជួយអប់រំណែរនាំបន្ថែម៕

 

មតិយោបល់