ព័ត៌មានជាតិ

សមត្ថកិច្ចសហការគ្នាចុះបង្ក្រាបករណីជួញដូរសារធាតុញៀន នៅក្រុងកំពង់ចាម

កំពង់ចាម: ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបករណីគ្រឿងញៀន នាវេលាម៉ោង ៨និង០០នាទី ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០នេះ នៅចំណុច មុខវត្តដីដុះ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងកំពង់ចាម សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ ជីវ សេងរស់ នាយការិយាល័យ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី ដោយប្រើវិធានការជំនាញ។

ជនសង្ស័យមានគ្នា ២នាក់ ដឹងខ្លួនមុនក៏បានបើកទូករត់គេចខ្លួនបាត់ ដោយបន្សល់ទុកនៅវត្ថុតាងម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន ០១កញ្ចប់។ ពាក់ព័ន្ធករណីនេះសមត្តកិច្ចជំនាញបានកំណត់អត្តសញ្ញាណសង្ស័យរួចហើយ ដើម្បីឈានទៅធ្វើការឃាត់ខ្លួនចាត់ការតាមនីតិវិធី៕

មតិយោបល់