ព័ត៌មានជាតិ

រន្ធត់ស្លុតចិត្តណាស់! ស្ត្រីបើករ៉ឺម៉កកងបីលក់បន្លែ ត្រូវម៉ូតូជិះបុកពេញទំហឹង ស្លាប់ចោលប្ដីប្រពន្ធទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង ៤ និង ៤៥នាទី ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារឈូកមាស តាមបណ្ដោយផ្លូវ ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិង រ៉ឺម៉កកង់បីបានបុកគ្នាពេញទំហឹង។

ជនរងគ្រោះបើករ៉ឺម៉កកង់បី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1BG-4298 មានឈ្មោះ ឈិន ភ័ណ្ឌ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ ស្នាក់នៅភូមិខ្មែរលើ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ចោលប្តី និងកូនតូចៗបីនាក់ (ប្រុសទាំងអស់)។

ជនរងគ្រោះភាគីម៉ូតូមានឈ្មោះ លី គឹមសាន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTV ប៊្លូវើរជិតផ្សារដីហ៊ុយ មានស្រុកកំណើតនៅភូមិដំបូក កកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AH-8119 បានស្លាប់ចោលប្រពន្ធ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញនារីម្នាក់ បើករ៉ឺម៉កកង់បី ធ្វើដំណើរពីជើងមកត្បូង តាមបណ្ដោយផ្លូវ២០១១ ក្នុងល្បឿនល្មម។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1AH-8119 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ២០១១ទិ ក្នុងល្បឿនយ៉ាងលឿន បានវ៉ាររថយន្ត១គ្រឿង មកឆ្វេងដៃ ទៅបុកជាមួយនឹងរ៉ឺម៉កកង់បីចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងសងខាង ចំណែកម៉ូតូ និងរ៉ឺម៉កកង់បីរងការខូចខាតខាងមុខស្ទើរតែទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ទាក់ទងទៅជំនាញឲ្យចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយទ្បែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច សមត្ថកិច្ច ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់