ព័ត៌មានជាតិ

បុរសម្នាក់លួចគោអ្នកស្រុក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំង: កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ត្រង់ចំណុចវាលស្រែ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

ជនសង្ស័យឈ្មោះ ស្រស់ ជីវ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

មតិយោបល់