ព័ត៌មានជាតិ

យុវជន៣នាក់ រកធ្វើសកម្មភាពកាច់សោ.កម៉ូតូ ត្រូវកម្លាំងល្បាតឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង២ និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ស្ថិតភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចកាច់សោ.កម៉ូតូ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
២/ឈ្មោះ ប៊ន ចាន់ទី ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
៣/ឈ្មោះ ព្រឿង កូលីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។

វត្ថុតាងដកហូតបាន៖
-ដែកចុងស្រួច១ដើម
-សោរទីបលេខ០៨ចំនួន០១ដើម
-ដែកលួសរសៃ០១កំណាត់
-ម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ មានលេខម៉ាស៊ីន 1501277 គ្មានផ្លាកលេខ ។

ដំណើររឿង៖ មុនពេលឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ខណ:មកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូ១ គ្រឿងម៉ាកMSX ពណ៍ សលាយខ្មៅ គ្មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច បានឃាត់សួរនាំ ត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍ សម្រាប់កាច់សោ.កម៉ូតូមួយចំនួន បន្ទាប់មកបាននាំមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕

មតិយោបល់