ចិនៈ តាមរយៈការធ្វើបច្ចុប្បន្នភាពព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណា នៅចិន បានកើនឡើងដល់ ៥៦៣ នាក់ហើយ ដែលវាការស្រង់តួលេខអ្នកស្លាប់ប្រចាំថ្ងៃ ដោយរដ្ឋាភិបាលពីខាងមន្ទីរពេទ្យ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។
ករណីនេះដែរ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើន ធ្វើការការជម្លៀសប្រជាជនខ្លួន ក៏ដូចជាព្រមានពួកគេ មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសចិនទៀតផងដែរ។
គណៈកម្មការសុខភាពជាតិរបស់ចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានករណីមនុស្សស្លាប់ថ្មីចំនួន ៧៣ នាក់បន្ថែមទៀត ដោយសារវីរុសឆ្លងមួយនេះ ក្នុងរយៈពេល ២៤ ម៉ោង។ ដោយភាគច្រើននៃអ្នកស្លាប់ទាំងនោះ គឺក្នុងហ៊ូប៉ីខេត្ត ស្ថិតនៅជុំវិញទីក្រុងវូហាន ប៉ុន្តែមានអ្នកស្លាប់ ៣ នាក់ទៀត មកពីកន្លែងផ្សេង គឺនៅទីក្រុង Tianjin និងភាគឦសានខេត្ត Heilongjiang ព្រមទាំងភាគនិរតីខេត្ត Guizhou។
សូមជំរាបថា៖ មកទល់ពេលនេះ អ្នកឆ្លងវីរុសកូរ៉ូណា នៅទូទាំងប្រទេសចិនសរុបមានចំនួន ៣,៦៩៤ នាក់ហើយ៕



មតិយោបល់