ព័ត៌មានជាតិ

រថយន្តTACOMA បើកឡើងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តCAMRYបុកដាច់កង់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្សជិត១០នាក់រងរបួស

កណ្ដាល: កាលពីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៩ និង ៣៥នាទី លើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ១១-១២ ស្ថិតភូមិអញ្ចាញ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត។

ជនរងគ្រោះចំនួន៧នាក់រួមមាន៖
១/ឈ្មោះ វែង វឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ (របួសធ្ងន់)។
២/ឈ្មោះ ផៃ សាលី ភេទប្រុស អាយុ ៥៦ ឆ្នាំ (របួសធ្ងន់)។
៣/ឈ្មោះ ជឿន ជីម ភេទប្រុស (របួសស្រា)។
៤/ឈ្មោះ រ៉េត ភេទប្រុស (របួសស្រាល)។
៥/ឈ្មោះ រ៉ា រឿន ភេទប្រុស (របួសស្រាល)។
៦/ឈ្មោះ ប៉ូ ផល្លី ភេទប្រុស (របួសស្រាល)។
៧/ឈ្មោះ សុំ អួង ភេទប្រុស (របួសស្រាល)។
អ្នកទាំង៧ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2S-0296 បើកបរដោយឈ្មោះ កេត ចំរ៉ុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅភូមិត្រពាំងអណ្តូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ មានអ្នករួមដំណើរចំនួន ៧នាក់ ទិសដៅពីកើតបត់ឡើងមកស្ដាំ ស្របពេលនោះក៏មានរថយន្ត ០១គ្រឿងម៉ាក TOYOTA CAMRY (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-7818 បើកបរដោយឈ្មោះ សុខ គា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (របួសធ្ងន់) ទិសដៅពីត្បូងទៅជើង បានបុកចំទ្វារទាំងពីរផ្នែកខាងឆ្វេងរថយន្តម៉ាកTOYOTA TACOMA បណ្តាលឲ្យរថយន្តTACOMAដាច់កង់មុខខាងឆ្វេងធ្លាក់ផ្លូវមកខាងស្តាំ ហើយរថយន្តCAMRY បានធ្លាក់ផ្លូវមកខាងឆ្វេងប៉ះជាមួយនឹងបង្គោលភ្លើង។

មូលហេតុ៖ អ្នកបើកបររថយន្តTOYOTA TACOM មិនគោរពសិទ្ធអាទិភាព បើកឡើងផ្លូវប្រសព្វខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់