ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋ ផ្អើលទាំងព្រឹក នៅសង្កាត់ចោមចៅ១

ភ្នំពេញ: នៅវេលាម៉ោង ០៩ និង១០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ មានអគ្គិភ័យ១កន្លែង កើតឡើងនៅផ្ទះលេខC4 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ​ អៀង វុទ្ធា ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរ មេផ្ទះ ប្រភេទសំណង់ថ្មបេតុងទំហំ ៤mx១៦m ជាន់ទី២ ចំណុចរានហាលខាងមុខ។

ហេតុការណ៍នេះ ពុំបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ការខូចខាត៖ ផ្ទុះឆេះម៉ាស៊ីនបោកខោអាវ០១គ្រឿង ម៉ាស៊ីនភ្លើង០១គ្រឿង កៅអីចំនួន ១០កៅអី ចង្រ្កានប្រើធ្យូង០១ ធុងជ័រស្តុបទឹក៥០លីតចំនួន ០២ ធុង។

ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៦គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង០៨ ម៉ែត្រគូប។ រថយន្តជំនួយ៖ ង៧០ចំនួន ០២ គ្រឿង មិនបានប្រើប្រាស់ទឹក។ រថយន្តជំនួយ៖ ស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង មិនបានប្រើប្រាស់ទឹក ពន្លត់ចប់នៅម៉ោង ០៩ និង៣៥នាទី ព្រឹក នាថ្ងៃដដែល៕

មតិយោបល់