កំពង់ឆ្នាំងៈ សមត្ថកិច្ចឃាត់យុវជន ១០ នាក់ម៉ូតូ គ្រឿងបំពាក់ស៊ីមាំងប្រែន នៅពេលដែលនាំគ្នាជិះទៅលេងតំបន់ទឹកធ្លាក់ស្រែអំពិល ហើយរោម៉ូតូលាន់បំពងពេញព្រៃ រួចក៏ជិះរត់គេចចេញតែត្រូវបានកម្លាំងប្រជាការពារនិងសមត្ថកិច្ចស្ទាក់ចាប់ជាប់ ដោយតម្រូវឲ្យធ្វើកិច្ចសន្យាណែរនាំនិងឲ្យត្រឡប់ទៅផ្ទះវិញ ស្រុកកំពង់ត្រឡាច ។
ដោយមានការដឹកនាំកម្លាំងផ្ទាល់ ពីលោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ ស្រុកទឹកផុស និងការចូលរួមសហការ ពី នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្តុលសែនជ័យ និងមានការចូលរួមពីកម្លាំង ប្រជាការពារ បានចុះឃាត់ក្រុមយុវជន ចំនួន១០នាក់និងម៉ូតូ៥គ្រឿងធ្វើបំពង់ស៊ីម៉ាំងកែឆ្នៃ(ប្រែន) ដែលមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ហើយបានរោម៉ូតូធ្វើឲ្យឮសំឡេងរំខានដល់អ្នកដទៃនិងបណ្តាលអោយបាត់បង់សណ្តាប់ធ្នាប់៕
មតិយោបល់