ព័ត៌មានជាតិ

Update៖ ហួសថ្លែង ស្រក់ទឹកភ្នែកផ្ទួនៗ! ប្រពន្ធដើមដឹកដៃកូនប្រុស ចូលរោងការ មើលឪពុកខ្លួន ក្រាបផ្ទឹម ជាមួយកូនក្រមុំថ្មី

កណ្តាល: កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុង-ខេត្តកណ្តាល មានករណីភ្ញាក់ផ្អើល សឹងមិនជឿប្ដីគេប្ដីយើង ប្រពន្ធតាមទាន់ស្វាមី លួចទៅក្រាបផ្ទឹមជាមួយកូនក្រមុំថ្មី ឃើញហើយស្ទើរក្អួតឈាម។

តាមរៀបរាប់ពីស្ត្រីឈ្មោះ ហុក ស្រីណុច អាយុ២៧ឆ្នាំ បានឲ្យដឹងថា គាត់ ជាភរិយាស្របច្បាប់ របស់កូនកំលោះ ដែលកំពុងចូលរោងការថ្ងៃនេះ ដោយគាត់មានកូនប្រុសម្នាក់ ជាចំណងដៃមកជាមួយគ្នាផង។

ដោយឡែកកូនកំលោះ (ត្រូវជាប្តី) ឈ្មោះ លី ច្រាយ អាយុ២៩ឆ្នាំ ទោះបីមានរឿងមិនចុះសម្រុងគ្នា រហូតធ្លាប់ទ្បើងដល់តុលាការ លែងលះគ្នាក៏ពិតមែន ប៉ុន្តែក្រោយមក ក៏បានមករួមរស់ជាមួយគ្នា ជាប្តីប្រពន្ធធម្មតាវិញ តែមិនបានទៅដក ឬលុបចោលសាលក្រមនោះទេ។

ប្រភពដដែលបន្ដថា គាត់បានដឹកដៃកូន មកចូលរោងការខាងលើ បន្ទាប់ពីបានដឹងថា ប្តីខ្លួន បានស្នើសុំសំបុត្ររៀបការថ្មី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ញាតិកូនក្រមុំ អ្នកស្រុកភូមិ អាជ្ញាធរមកដល់រោងការ។

យ៉ាងណាមិញ ករណីនេះ មិនឃើញភាគីកូនកំលោះ ចេញមកដោះស្រាយគ្នាទេ ប៉ុន្តែអាជ្ញាធរ ក៏បានចុះទៅជួយអន្តរាគមន៍ ជៀសវាងមានអំពើហិង្សាណាមួយកើតឡើង។

សូមបញ្ជាក់៖ ភាគីខាងប្រពន្ធ មិនចង់រឿងវែងឆ្ងាយទេ បើជ្រុលជាប្ដីអស់និស្ស័យជាមួយគ្នាទៅហើយ សុំត្រឹមប្តីចេញមកសម្របសម្រួលគ្នា រឿងបំណុលខ្ចីរួមគ្នា ដែលមានចំនួនទឹកប្រាក់ជាង៣០លានរៀល និងលុយដុល្លារជាង២ម៉ឺនដុល្លារប៉ុណ្ណោះ៕

មតិយោបល់