ព័ត៌មានជាតិ

កម្មមែន! ជិះម៉ូតូឆក់ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើរឺម៉កកង់បី និងរងរបួសបែកចិញ្ចើម មិនបានប៉ុន្មានផងខ្នោះបាត់

ភ្នំពេញ: នៅថ្ងៃទី ០៤ ខែ កុម្ភ: ឆ្នាំ ២០២០ វេលាម៉ោងប្រហែល៤ និង ០0 នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ពន្ធ័បទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកIPhone11ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៥ ៧៥៥ ២៧៥ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើរឺម៉កម៉ូតូកង់បី(PassApp) មកលើថ្នល់រងរបួសបែកចិញ្ចើមខាងឆ្វេងហូរឈាម ) ប្រព្រឹត្តនៅចំណុចមុខផែថ្មភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៣ និង ១០ នាទី បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ៖

១-ឈ្មោះ ហែម សំរិទ្ធសក្ត័ ហៅ សាក់ម៉ាប់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ ដួង តារ៉ាសក្ត័ ហៅ សាក់តូច ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ ខៀវស ឆ្នាំផលិត ២០២០ លេខតួ ៥៥១០៨ លេខម៉ាស៊ីន ៤៩១២ ពាក់ស្លាកលេខ ភ្នំពេញ១ HY ៧១៦១ ។

ជនរងគ្រោះ ឈ្មោះ ហេង ភារម្យ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៨អា ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនកូកាកូឡា ។

សម្ភារ:បាត់បង់ទូរសព្ទ័ដៃម៉ាកIPhone11ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៥ ៧៥៥ ២៧៥ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

 

មតិយោបល់