ព័ត៌មានជាតិ

ល្បិចថ្មី! ទៅទិញម៉ូតូសុំសាកបែជាជិះទៅបាត់មានអី២នាក់ក្របួចជាប់

ភ្នំពេញៈ ក្រុមជនសង្ស័យមួយក្រុមមានប្រសស្រី៣នាក់បានជិះpassap p ទៅរកទិញម៉ូតូនៅហាងលក់ម៉ូតូគ្រប់ប្រភេទ រស្មីហេងឆាយច្រិច ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយបានសុំសាកម៉ូតូហុងដាឌ្រីមសង់ សេរីឆ្នាំ២០១៩មួយគ្រឿងបែជាយកទៅបាត់ម្ចាស់ចាំយូពេកឃាត់បក្សពួក២នាក់ប្តឹងនគរបាល កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០ ។

ជនសង្ស័យទី១ឈ្មោះ យន សុចាន់ ៣២ឆ្នាំ មុខរបរបំរេីការក្នុងខាងរ៉ាអូខេ ស្នាក់នៅជិតផ្សារបេ៉សេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
ទី២ឈ្មោះម៉ៅ ស្រីមុំ ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរបំរេីការខារ៉ាអូខេមួយកន្លែងនៅផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅខេត្តកំពង់ចាម ។

ជនរងគ្រោះឈ្មោះទ្រី មួយចេង ភេទស្រីអាយុ២១ឆ្នាំ មុខរបរលក់ម៉ូតូនៅកន្លែងកេីតហេតុ។
ម៉ូតូដែលជនសង្ស័យយកទៅបាត់នោះម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1M 1615 ។

តាមការរៀបរាប់ ពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យខាងលេីបានមករកទិញម៉ូតូនៅហាងគាត់២ទៅ៣ថ្ងៃមកហេីយតែមិនត្រូវ ថ្លៃ លុះមកដល់ថ្ងៃកេីតហេតុស្រាប់តែឃេីញមកម្តងទៀតដោយមានគ្នា៣នាក់ក្នុងនោះមានប្រុសម្នាក់ដោយជិះPassapp មកដេីរចូលក្នុងហាង ហេីយបានសួររកទិញម៉ូតូហុងដាឌ្រីម ។
សាក្សីបន្តថា ពេលនោះជនសង្ស័យក៏សុំមេីលម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1M 1615 ភ្លាមនោះជនសង្ស័យក៏សុំសាកកម្លាំងម៉ូតូដោយជិះសាក ដោយសារតែឃេីញមានបក្សពួកនៅនិងធានាទេីបគាត់ឲ្យសោរម៉ូតូជិះសាក ។ ពេលបានសោរជិហណសាកហៀយបានដៃក៏ជិះទៅបាត់ស្រមោលម្ចាស់ចាំបាត់ៗសង្ស័យក៏ឃាត់ស្ត្រី២នាក់ដែលជាបក្សពួកប្តឹងសមត្ថកិច្ចតែម្តង។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនទេីបតែស្គាល់បុរសជាជនសង្ស័យចំនួន២ថ្ងៃទេដោយសារជនសង្ស័យចូលទៅផឹកស៊ីកន្លែងហាងដែលខ្លួនធ្វេីការ ហេីយជនសង្ស័យក៏បានឲ្យជូនមករកទិញម៉ូតូ។ ពេលកំពុងមេីលម៉ូតូនិងសុំសាកបែជាជិះទៅបាត់បែបនេះ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ បណ្ណោះអាសន្នសិន៕

 

មតិយោបល់