ព័ត៌មានជាតិ

Update៖ មន្ត្រីយោធាបាញ់រះ៦គ្រាប់នៅកន្លែងម៉ាស្សា លី​លី ពេលនេះឃាត់ខ្លួនបានហើយ

កោះកុង: មន្ត្រីយោធាជើងខ្លាំងបាញ់រះ៦គ្រាប់នៅកន្លែងម៉ាស្សាលីលីត្រូវបានកងកម្លាំងកងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានហើយ ។
ហេតុការខាងលើកើតឡើងនៅកន្លែងម៉ាស្សា មួយកន្លែង យីហោ លីលី ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ តាមចាប់បានហើយនៅស្រុកស្រែអំបិល ខេត្តកោះកុង នាវេលាម៉ោង៤និង០០នាទី ល្ងាចថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០នេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីមន្ត្រីយោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ លីលី ភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ហើយព្យាយាមគេចខ្លួនបាត់ បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ចំណុចកើតហេតុសួរនាំដើម្បីកំណត់មុខសញ្ញានិងងាយស្រួលតាមចាប់ ខ្មាន់កាំភ្លើងយកមកដាក់ទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង៤និង០០នាទីល្ងាចថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល ខេត្តកោះកុង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីយកទៅសួរនាំរងចាំចាត់ការតាមនិតិវិធី៕

 

មតិយោបល់