តាកែវៈ កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា នៅលើដងផ្លូវលេខ១៣២ចន្លោះគីឡូម៉ែត្រលេខ ១៤-១៥ ស្ថិតក្នុងភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តកូរ៉េមួយគ្រឿងម៉ាក ម៉ាយធីធូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ៣C.៥៩០៧ បើកបរដោយឈ្មោះទន់ សេង លី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានអ្នករួមដំណើរក្នុងរថយន្តចំនួនបួននាក់៖ ១-ឈ្មោះ សាក់ ដាណែត ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវជាប្រពន្ធអ្នកបើកបរ មុខរបរកសិករ (រងរបួសស្រាល) ២-ឈ្មោះ ផាន គីមហេង ភេទប្រុស អាយុ០៥ឆ្នាំ (រងរបួសស្រាល) ៣-ឈ្មោះ ផាន គីមហាក់ ភេទប្រុស អាយុ០៧ខែ (រងរបួសស្រាល) និងទី ៤-ឈ្មោះ សាក់ វណ្ណៈ ភេទស្រី អាយុ១៥ឆ្នាំ (រងរបួសស្រាល) ទាំងអស់គ្នា មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។
លុះបើកបរមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១AR.៥១២៦ បើកបរដោយឈ្មោះ សុខ សឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ នៅភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត (រងរបួសស្រាល) មានឌុបប្រពន្ធពីក្រោយឈ្មោះ ភី ហេន អាយុ៤៣ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអង្គរកា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ វាស់វែងធ្វើកំណត់ហេតុ ទៅតាមនីតិវិធី ។ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាកក់ ។ ករណីខាងលើនេះ បណ្តាលមកពីមូលហេតុ អ្នកបើកបរមិនប្រកាន់ស្តាំ ៕
មតិយោបល់