ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចមុខការហ្វេអាម៉ាហ្សូន តាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីជនសង្ស័យឆក់ទូរស័ព្ទ។
ជនរងគ្រោះឈ្មោះ សែម ឡង់ឌី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកនៅភ្នំពេញស្ពតក្លឹប ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ដំណើររឿង៖ មុនពេលកើតហេតុនារីរងគ្រោះ ជិះម៉ូតូចេញពីធ្វើការនៅភ្នំពេញស្ពតក្លឹប បំណងត្រឡប់ទៅផ្ទះនៅសង្កាត់បឹងសាឡាង ធ្វើដំណើរពីលិចទៅកើត ដោយជិះម៉ូតូបណ្តើរស្តាប់កាសបណ្តើរ ស្រាប់តែមកដល់ចំណុចខាងលើ លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ស្កុបពី មិនចាំផ្លាកលេខ ឆក់រួចបើករត់គេចបាត់ស្រមោល ក្រោយពីកើតហេតុបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បញ្ជាក់៖ ទូរស័ព្ទចោរឆក់ម៉ាក iPhone 7plus៕
មតិយោបល់