ព័ត៌មានជាតិ

ស្នងការខេត្តមណ្ឌលគិរី ដឹកនាំកាន់បិណ្ឌវេនទី១០នៅវត្តជីមៀត

មណ្ឌលគិរី: ពិធីកាន់បិណ្ឌត្រូវនិងវេនទី១០ ដែលត្រូវថ្ងៃទី២៥ និង២៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវថ្ងៃ ១០រោច ខែភទ្របទ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ក្នុងពីធិកាន់បិណ្ឌ វេនទី១០ ត្រូវបានលោក តូច យ៉ុន ជាស្នងការខេត្តមណ្ឌលគិរីផ្ទាល់បានផ្ដួចផ្ដេីមជាគំនិតរួមជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងការប្រមូលជាថវិកា ដេីម្បីជួយដល់ការកសាង ក្នុងវត្តរួមមាន សាលាឆាន់មួយខ្នងកំពុងកសាង បច្ច័យសំរាប់ទ្រទ្រង់ក្នុងការចំណាយផ្សេងៗក្នុងវត្ត ដែលកំពុងត្រូវការ និង ខ្វះខាតជាខ្លាំងដែលការកសាងគឺសង្ឃឹមទាំងស្រុងទៅលេី ពុទ្ធបរស័ទជាអ្នករួបរួមគ្នា។

លោក តូច យ៉ុន ស្នងការបានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានប្រចាំខេត្តនៅរសៀលថ្ងៃទី២៦ខែកញ្ញានេះថា ក្នុងការកាន់វេនទី១០ នេះ បានបញ្ចប់ដោយមានការចូលរួមយ៉ាងអ៊ូអរពីខាងប្រជាពលរដ្ឋដែលរស់នៅ ទីចំណុះវត្ត និងអ្នកពីចម្ងាយផងដែរ ដែលការសរុបជាបច្ច័យបាន ៧១៥.០០០រៀល ដើម្បីចូលរួមក្នុងការកសាងនៅវត្តមណ្ឌលជលសារមហាសែនជ័យហៅវត្តជីមៀតដែលស្ថិតក្នុងភូមិជីមៀត ឃុំណងឃិឡឹក ស្រុកកោះញែក ព្រោះថាវត្តមួយនេះគឺស្ថិតនៅ ក្នុងតំបន់ដាច់ស្រយាលហេីយប្រជាជនរស់នៅភាគច្រេីនជាជនជាតិឡាវ ដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា ទោះជាយ៉ាងណាលោកបានសង្ឃឹមថា វត្តនឹងខិតខំស្វះស្វែងរកបច្ច័យបន្ថែមដេីម្បីកសាងឲ្យរួចជាស្ដាពរ រួមមាន សាលាឆាន់មួយខ្នង ផ្លូវក្នុងវត្ត កុដ្ឋលោក ប្រព័ន្ធអគ្គិសនីបណ្ដញទឹកក្នងវត្ត-ល-៕

photo_2016-09-26_19-33-03

photo_2016-09-26_19-33-08

photo_2016-09-26_19-33-10

photo_2016-09-26_19-33-11

photo_2016-09-26_19-33-13

photo_2016-09-26_19-33-15

photo_2016-09-26_19-33-17

មតិយោបល់