ប្រសិនបើអ្នកបានជួបនឹងរោគសញ្ញាបែបនេះ អ្នកគួរប្រញាប់ទៅជួបនឹងវេជ្ជបណ្ឌិតដើម្បីត្រួតពិនិត្យជាតិស្ករក្នុងឈាម ទំនងអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម។
១. ស្រេកទឹក និងនោមញឹក
នៅពេលកម្រិតជាតិស្ករក្នុងឈាមកើនឡើង តម្រងនោមព្យាយាមត្រងវាចេញពីក្នុងឈាមរបស់អ្នក។ នៅពេលមានជាតិស្ករក្នុងឈាមច្រើនខ្លាំងពេក ធ្វើឲ្យតម្រងនោមមិនអាចត្រងចេញអស់បាន។ ជាតិស្ករច្រើនខ្លាំងពេកនឹងត្រូវបញ្ចេញតាមរយៈទឹកនោម។ ទីបំផុត អ្នកនោមញឹកញាប់ ដោយសាររាងកាយរបស់អ្នកកំពុងព្យាយាមកម្ចាត់ជាតិស្ករចេញពីក្នុងឈាម។ ភាពគ្រោះថ្នាក់បែបនេះនឹងធ្វើឲ្យក្លាយជាជំងឺរ៉ាំរ៉ៃ ហើយការទទួលទានទឹកក៏ច្រើនផងដែរ។
២. ឧស្សាហ៏ឃ្លាន
រាងកាយរបស់អ្នកត្រូវការអាំងស៊ុយលីន ដើម្បីនាំយកជាតិស្ករចូលទៅក្នុងកោសិកា។ នៅពេលអ្នកខ្វះអាំងស៊ុយលីន រាងកាយរបស់អ្នកមិនអាចផ្ទុកជាតិស្ករក្នុងកោសិកាបានទេ។ កោសិកាត្រូវការជាតិស្ករដើម្បីថាមពល ដូច្នេះ ប្រសិនបើអ្នកមិនផ្តល់ជាតិស្ករឲ្យរាងកាយបានគ្រប់គ្រាន់ទេនោះ រាងកាយរបស់អ្នកមិនមានថាមពលចាំបាច់ឡើយ។ បែបនេះហើយទើបធ្វើឲ្យអ្នកឧស្សាហ៏ឃ្លាន ហើយអារម្មណ៏បែបនេះនឹងកើតមានរហូតទាល់តែរាងកាយទទួលបានថាមពលគ្រប់គ្រាន់។
៣. រាងកាយចុះខ្សោយ ហើយហត់
ភាពស្រេកឃ្លាន, ភាពខ្សោយ និងភាពអស់កម្លាំង បណ្តាលមកពីរាងកាយគ្មានថាមពលគ្រប់គ្រាន់ ដែលអាចនាំយកជាតិស្ករ (គ្លុយកូស) ទៅឲ្យកោសិកាបាន។ ដូច្នេះ ទើបបណ្តាលឲ្យភាពអស់កម្លាំង និងភាពតានតឹងកើតមានឡើង។
៤. ស្រកទម្ងន់លឿន
តើនឹងមានអ្វីកើតឡើង នៅពេលរាងកាយបានបញ្ចេញគ្លុយកូសយ៉ាងច្រើនមកក្រៅ ហើយនៅពេលអ្នកទទួលទានរួច គ្មានថាមពលស្តុកទុកសម្រាប់ពេលក្រោយ? រាងកាយបញ្ចេញគ្លុយកូសតាមរយៈទឹកនោម ហើយសារធាតុកាឡូរីត្រូវបានកោសិកាស្រូបយក។ កត្តាមួយនេះនឹងធ្វើឲ្យអ្នកស្រកទម្ងន់បានលឿន ព្រោះអ្នកមិនអាចបង្កើតសារធាតុកាឡូរីដែលបាត់បង់ឡើងវិញបាន។
៥. ស្កៀប ឬស្ពឹកដៃ ស្ពឹកជើង
ស្កៀប ឬស្ពឹកដៃ ស្ពឹកជើង ត្រូវបានគេទទួលស្គាល់ថា ជាជំងឺទឹកនោមផ្អែម ដែលទៅបំផ្លាញសរសៃប្រសាទ ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ញឹកញាប់។ នៅពេលគ្លុយកូសនៅក្នុងឈាមកើនឡើងខ្ពស់ វាបានទៅបង្អាក់ការបញ្ជូនសញ្ញារបស់សរសៃប្រសាទ។ លើសពីនេះទៀត វាបានធ្វើឲ្យបំពង់សរសៃឈាមតូចត្រូវចុះខ្សោយ បង្អាក់លំហូរឈាមទៅឲ្យសរសៃប្រសាទ។ ជំងឺនេះតែងតែកើតឡើងចាប់ផ្តើមពីជើងទៅមុន។
៦. មើលមិនសូវឃើញ
ផ្នែកផ្សេងមួយទៀត ដែលប្រតិកម្មយ៉ាងខ្លាំងនោះគឺ ប៉ះពាល់ដល់ជាតិស្ករក្នុងឈាមខ្ពស់នៅក្នុងភ្នែក។ នៅពេលអ្នកមានជំងឺទឹកនោមផ្អែម ប្រស្រីភ្នែករបស់អ្នកនឹងហើម ហើយផ្លាស់ប្តូររូបរាង ធ្វើឲ្យអ្នកមើលលែងឃើញ។
៧. ដំបៅមិនជា
តាមរយៈការសិក្សារបស់សាកលវិទ្យាល័យ Warwick នៅចក្រភពអង់គ្លេស អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលគ្លុយកូសមានបរិមាណច្រើននៅក្នុងឈាម វានឹងបណ្តាលឲ្យចេញដំបៅ ហើយមិនងាយនឹងជាសះស្បើយឡើយ។ នេះបណ្តាលមកពីកម្រិតជាតិស្ករក្នុងឈាមខ្ពស់បានទៅរារាំងដល់ដំណើរការនៃប្រព័ន្ធភាពស៊ាំ។ វាបានកាត់បន្ថយមុខងារការព្យាបាលដល់រាងកាយ។
៨. ងាយនឹងឆ្លងជំងឺផ្សេងៗ
លក្ខខណ្ឌដូចគ្នានឹងដំបៅ ដែលជារោគសញ្ញាបណ្តាលមកពីកម្រិតគ្លុយកូសក្នុងឈាមឡើងខ្ពស់ពេក។ ប្រតិកម្មភាពស៊ាំបានថយចុះ។ នៅពេលកម្រិតជាតិស្ករមានការកើនឡើង ធ្វើឲ្យហានិភ័យនៃការឆ្លងជំម្ងឺមានច្រើន ធ្ងន់ធ្ងរជាងអ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមស្ថិតស្ថេរ ឬធម្មតា។
៩. ស្បែកស្ងួត និងចេញរមាស់
រាងកាយរបស់អ្នកមានបរិមាណទឹកពី ៥០ ភាគរយ ទៅ ៧៨ ភាគរយ។ ដោយសារភាពនោមញឹកពេក ធ្វើឲ្យរាងកាយងាយនឹងខ្វះជាតិទឹក រួមទាំងធ្វើឲ្យស្បែកស្ងួត។ ស្បែកស្ងួត និងចេញរមាស់គឺជារោគសញ្ញានៃជំម្ងឺទឹកនោមផ្អែម ព្រោះតម្រងនោមបានបញ្ចេញទឹកច្រើនចេញពីជាលិកា៕
មតិយោបល់