ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងចក្រស្បែកជើង ខូចខាតអស់រាប់ម៉ឺនដុល្លារ

តាកែវៈ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០១ និង ២០នាទី ត្រង់ចំណុចរោងចក្រស្បែកជើង(ប៊ីយូធីហ្វូល) ស្ថិតភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយកើតឡើង។

ខូចខាតសម្ភារៈ៖
– ស្បែកជើងប្រហែល១០០០០គូរ(មួយម៉ឺនគូរ)
– កុំព្យូទ័រចំនួន០១គ្រឿង
– ខ្សែផលិតកម្មចំនួនម០១ខ្សែ
– ម៉ាស៊ីនស្កេនមេដៃចំនួន០៣គ្រឿង
– ក្តារខៀនចំនួន០៣ក្តារខៀន។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្រោយពេលទទួលបានព៌តមាន កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានចេញអន្តរាគមន៍ តែដោយបានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ និងកម្លាំងក្រុមការងាររបស់រោងចក្រប៊ីយូធីហ្វូល ប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន២៨បំពង់ទើបរលត់ទាំងស្រុង៕

មតិយោបល់