ព័ត៌មានជាតិ

រថយន្តដឹកដែកបត់ស្ដាំប៉ះលុចស៊ីស បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវបេតុងបឹងប្រម៉ាត ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដែករថយន្តលុចស៊ីស។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដែក ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 3E-5256 ។
រថយន្ត lexus RX300 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2R-9468។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តដឹកដែកធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានបត់ស្ដាំបណ្ដាលឲ្យប៉ះរថយន្តលុចស៊ីស រងការខូចខាត ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌ ចុះដល់ទីតាំង អូសរថយន្តទាំង ២គ្រឿង ទៅខាងដើម្បីកុំឲ្យស្ទះចរាចរណ៍ ហើយភាគីទាំងសងខាង សម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់