ថ្ងៃនេះ ៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ អត់មានភ្លើងប្រើដល់ម៉ោង៥ល្ងាច

ភ្នំពេញៈ តាមការជូនដំណឹងបានឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

ដោយឡែក នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួនក្នុងខណ្ឌចំនួន៤ រួមមាន ខណ្ឌសែនសុខ ពោធិ៍សែនជ៍យ ដង្កោ និងខណ្ឌច្បារអំពៅ។

ព័ត៌មានលម្អិតពីការផ្ដាច់ចរន្តអគ្គិសនីបណ្ដោះអាសន្ននេះ សូមមើលទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

13600128_766576026818272_3728956102148610564_n13767213_766575993484942_1557880338441521147_o

មតិយោបល់