ព័ត៌មានជាតិ

បុរសនាក់ស៊ីឈ្នួលហ៊ុកំប្លោកអោយគេស្រាប់តែខ្យល់គបណ្ដាលអោយលង់ទឹកស្លាប់តែម្ដង

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាយល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី៧ ខែ កុម្ភះ ឆ្នាំ ២០២០ វេលាម៉ោង៣និង០០នាទី នៅចំណុច អូរគុម្ពរ ស្ថិតក្នុងភូមិសាស្រ្ដ ភូមិ ប៉ប្រក ឃុំ សំរោងសែន ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ជនរងគ្រោះឈ្មោះ ជុំ ភាព ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ តាឡាត់ ឃុំ ស្វាយរំពារ ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង បានមកស៊ីឈ្នួលហ៊ុកំប្លោក ឲ្យ ឈ្មោះ ពៅ វែង ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំ សំរោងសែន ស្រុក កំពង់លែង ហើយបានខ្យល់គលង់ទឹកបណ្ដាលឲ្យស្លាប់តែម្តង ៕

 

មតិយោបល់