ព័ត៌មានជាតិ

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេធ្លាប់មានទំនាស់ជាមួយជនរងគ្រោះខាងលើម្ដងរួចមកហើយ មកចុងក្រោយចប់

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ប៊នឡុង គឹមឈីន ភេទប្រុស អាយុ១៦ឆ្នាំ ស្ដីពីករណីហិង្សាដោយចេតនា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩និង២០នាទី នៅចំណុចម្ដុំផ្សារដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ ។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោក វ/ត្រី នួន នីណារ៉ូ មេ/ការ អ.ហ.ក្រុង បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ហើយបាននាំយកមកបញ្ជាការមូលដ្ឋាន អ.ហ ក្រុង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
លោក វ/ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សៀវ ម៉េងនូចាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេធ្លាប់មានទំនាស់ជាមួយជនរងគ្រោះខាងលើម្ដងរួចមកហើយ តែមិនបានបង្កឱ្យមានហិង្សាឡើយ រហូតដល់ថ្ងៃទី១៦ ខែមេសា នេះ រូបគេបានជិ:ម៉ូតូដឹកបក្សពួកចំនួន០២នាក់ទៀត ១/.ឈ្មោះ លាង ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ២/.ឈ្មោះ ឆៃ ភេទប្រុស អាយុ ប្រហែល១៧ឆ្នាំ។ ពេលជិ:ម៉ូតូដល់ចំណុចកើតហេតុបក្សពួកគេម្នាក់ឈ្មោះ លាង ជាអ្នកកាន់ពូថៅ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះបណ្ដាលឱ្យរងរបួស០៣កន្លែង ១.របួសត្រង់ថ្កាមខាងឆ្វេងធ្ងន់ធ្ងរ ២.ប្រអប់ដៃខាងឆ្វេងចំនួន០២កន្លែង ពិតប្រាកដមែន។
លោក វ/ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ,សាក្សី និងចម្លើយសារភាពជនសង្ស័យ កម្លាំងជំនាញ អ.ហ ក្រុង កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋាន អ.ហ.ខេត្ត ចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយ ចំណែកជនដៃដល់ឈ្មោះ លាង និងបក្សពួកម្នាក់ទៀតឈ្មោះ ឆៃ ដែលរត់គេចខ្លួននោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្ត៕

 

មតិយោបល់