ព័ត៌មានជាតិ

ករណីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅខេត្តកណ្ដាល

កណ្ដាលៈ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ១និង០០នាទីរសៀល ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម
មានករណីអគ្គិភ័យ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ នៅ សារ៉ន ភេទស្រី អាយុ ៤៥ឆ្នាំ ដែលសង់អំពីថ្មក្រោមឈើលើ មានទំហំបណ្តោយ១៦ម៉ែត្រ ទទឹង ៦,២០ម៉ែត្រប្រក់ក្បឿង ។

មូលហេតុ៖ ដែលនាំឲ្យឆេះ បណ្តាមកពីទុស្សេខ្សែភ្លើងនៅផ្នែកខាងលើផ្ទះឈើ រីឯម្ចាស់ផ្ទះនៅខាងក្រោម មិនបានដឹងជាមុន លុះឆេះមានអណ្តាតភ្លើងខ្លាំងទើបម្ចាស់ផ្ទះដឹងហើយប្រជាពលរដ្ឋនៅជិតខាងចេញជួយពន្លត់និងបានផ្តល់ព័ត៌មានទៅសមត្ថកិច្ច។
កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ ០២គ្រឿង(ប្រើប្រាស់ទឹកអស់០៦រថយន្ត)និងរថយន្ត របស់ស្រុកខ្សាច់កណ្តាល ០១គ្រឿង(ប្រើទឹកអស់០១រថយន្ត) ។

អគ្គិភ័យត្រូវបានពន្លត់ ជាស្ថាពរ នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃខែដដែល។

សម្ភារៈការខូចខាតរួមមាន៖
-ឆេះផ្ទះជាន់ខាងឈើខូចខាតទាំងស្រុង
-ផ្ទះជាន់ក្រោមឆេះរោលខ្លាំង
-ទ្រព្យសម្បត្តិនៅក្នុងផ្ទះឆេះខូចខាតទាំងស្រុង រួមមានប្រាក់ ៣,០០០ដុល្លា ប្រាក់រៀល ១លានរៀល ។

សកម្មភាពពន្លត់អគ្គិភ័យ ដឹកនំា ដោយ
-លោក យី យ៉េន អភិបាលរងស្រុក
-លោកវរៈសេនីយ៍ឯក ហេង សុផល អធិការ នគរបាលស្រុកល្វាឯម
-កម្លាំងចូលរួម សរុប១៨ នាក់ ៕

មតិយោបល់