សៀមរាបៈ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនជាតិអូទ្រីសម្នាក់ និងប្រគល់ ជូនក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើស លួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ជនជាតិអូទ្រីសឈ្មោះ STEFAN FINLEYFELIX KONIG ភេទប្រុស អាយុ ៣៤ ឆ្នាំ។
បន្ទាប់មកនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២១ និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិអូទ្រីសចេញផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរលេខ PG-910 (REP-BKK-VIE) ទៅប្រទេសអូទ្រីស និងហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕
មតិយោបល់