ព័ត៌មានជាតិ

Update៖ អគ្គិយភ័យឆេះក្រុមហ៊ុនចែកចាយផលិតផលថ្នាំពេទ្យ Alliance Pharma Cambodge អន្តរាគមន៍ទ្បានទឹកជាច្រើនគ្រឿង

ភ្នំពេញៈ នៅវេលាម៉ោង ១៧ និង៣០នាទីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មានអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម ទី១៤ ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ឆាយ ណយ ភេទស្រី អាយុ៦០ ឆ្នាំ មុខរបរម្ចាស់សហគ្រាស Alliance Pharma Cambodge ។ ប្រភេទសំណង់៖ ថ្មប្រក់ស័ង្កសីទំហំ ៥៥ម៉ែត្រ x ៤៥ម៉ែត្រ។

មូលហេតុ៖ កំពុងស្រាវជ្រាវ ។

ការខូចខាត៖ ឆេះសម្ភារក្នុងឃ្លាំងអស់ប្រហែល ៥០% ប៉ុន្តែបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ។

ហេតុការណ៍នេះ រថយន្តការិយាល័យអគ្គិភ័យ បានចេញអន្តរាគមន៍ចំនួន ២២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើនឹង ៤៤០ ម៉ែត្រគូប ។ រថយន្តជំនួយ៖
– រថយន្តក្រសួងមហាផៃ្ទចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ ឡានសើ្មនឹង ៣០ ម៉ែត្រគូប ។
– រថយន្តខណ្ឌឫស្សីកែវចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ ឡានសើ្មនឹង ១៦ ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៦ ឡានសើ្មនឹង ៧០ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើនឹង ០៨ ម៉ែត្រគូប។
– ពន្លត់ចប់៖ នៅម៉ោង ២០ និង០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់