ព័ត៌មានជាតិ

ឃើញអាគុយគេដោះហើយស្រាប់ ជាឱកាសល្អបំណងចង់លួច ត្រូវម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: នៅរសៀលថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ។

ជនសង្ស័យឈ្មោះ ទេព ណែមសុវណ្ណ ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ដំណើររឿង៖ កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ ជនសង្ស័យបានជិះកង់ចេញពីផ្ទះ ខណ:ជិះមកដល់ម្តុំលូ៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក៏ឃើញរថយន្តដឹកដីចតលើចិញ្ចើមផ្លូវខាងមុខផ្ទះប្រជាពលរដ្ឋ ហើយឃើញអាគុយរថយន្តដែលដោះហើយស្រាប់ ក៏លួចយកអាគុយរថយន្តនោះ តែត្រូវម្ចាស់រថយន្តមកទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចដើម្បីស្រាវជ្រាវបន្តនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យ ពិនិត្យឃើញថាមានជាប់សារធាតុញៀន៕

មតិយោបល់