បន្ទាយមានជ័យៈ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៧ និង ២០នាទី លើផ្លូវលេខ៥៨ ស្ថិតភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកថ្មើជើង។
ជនរងគ្រោះចំនួន៦នាក់រួមមាន៖
១/ ឈ្មោះ អូ ទិត្យ ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅខេត្តកណ្ដាល (ស្លាប់)។
២/ ឈ្មោះ សឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ គោកត្នោត ឃុំកណ្ដៀង ស្រុកបាគងខេត្តសៀមរាប( ស្លាប់)។
៣/ ឈ្មោះ ធី ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅប៉ោយប៉ែត (របួសធ្ងន់)។
៤/ ឈ្មោះ រី លៀប ភេទប្រុសអាយុ ៦៣ ឆ្នាំ រស់នៅភូមិ ឡែម ឃុំកំរៀង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រងរបួសស្រាល។
៥/ឈន ចាន់ដេត ភេទប្រុសអាយុ ២០ ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្ដៀង ស្រុកបាគងខេត្តសៀម រងរបួសស្រាល។
៦/ឈ្មោះឃឹម រឹទ្ធ ភេទប្រុសអាយុ ៣៤ ឆ្នាំរស់នៅភូមិ រាំងដែកឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល។
ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក នីសាន់ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុករះអ្នកថ្មើជើងក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងស្រាល៣នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងកត់កំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់