ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ស្រ្តីវ័យ ៦០ឆ្នាំម្នាក់ ត្រូវអ្នករត់ Passapp ដឹកទៅកន្លែងស្ងាត់ រួចធ្វើសកម្មចាប់រំលោភបានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីយប់ថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅម្តុំកាណាឌីយ៉ាផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ត្រីវ័យ ៦០ឆ្នាំម្នាក់ ត្រូវបុរសអ្នករត់ Passapp ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ខណៈគាត់ចេញពីផឹកស៊ីជាមួយបងប្អូនរៀងស្រវឹងស្រឿងៗ ហើយបានហៅ passapp ខាងលើ ដើម្បីជិះត្រលប់ទៅផ្ទះវិញ នៅម្ដុំសាលាសាមគ្គី ស្រាប់តែអ្នកដឹកហួសទៅកន្លែងស្ងាត់ រួចចាប់គាត់រុញចូលទៅក្នុងលូ ដែលគេទុកចោលតាមផ្លូវហើយធ្វើសកម្មភាពរំលាភ រហូតបានសម្រេចតែម្តង ហើយព្រមទាំងបានគំរាមសម្លាញ់គាត់ទៀតផង។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានទៅលេងផ្ទះបងប្អូននៅផ្លូវរថភ្លើង ខាងក្រោយសាលាតិចណូដោយនាំគ្នាផឹកស៊ីបន្តិចបន្តួច។ លុះពេលកម្មវិធីចប់រូបគាត់មានសភាពស្រវឹងស្រឿងៗ ក៏បានហៅឡំប្រឺតាមួយគ្រឿង ឲ្យដឹកទៅផ្ទះនៅម្តុំសាលាសាមគ្គី ពេលនោះជនសង្ស័យបាននិយាយថា មីងឯងដេកសិនទៅចាំដល់ផ្ទះរូបគេនឹងប្រាប់។

ជនរងគ្រោះបន្តថាខណៈកំពុងតែជិះធ្វើដំណើរទៅផ្ទះ ស្រាប់តែជនសង្ស័យបានដឹកគាត់ទៅរហូតដល់ម្តុំកាណាឌីយ៉ាហើយ ពេលនោះគាត់សួរនាំថា ដឹកទៅណាពូម៉េចក៏ស្ងាត់ម្ល៉េះភ្លាមៗនោះ ជនសង្ស័យបានចាប់ទាញគាត់ចុះពីលើឡំប្រឺតា រុញចូលទៅក្នុងលូដែលគេទុកចោលធ្វើសកម្មភាពរំលោភបានសម្រេច និងគំរាមសម្លាប់ផងដែរ។

ក្រោយកើតហេតុបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មានដឹកស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១តែគាត់មិនប្តឹងនោះទេហើយសមត្ថកិច្ចបានដឹកគាត់ទៅផ្ទះរបស់ខ្លួនវិញ៕

មតិយោបល់