ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

តាកែវ: នៅថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង២៥នាទី មានគ្រោះថ្នាក់ចរាចរណ៍១ករណីនៅលើផ្លូវខេត្តក្រាលកៅស៊ូនៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិគោកគ្រោះ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ
បង្កឡើងដោយរថយន្ត និងម៉ូតូបញ្រ្ចាស់ទិសគ្នា ពីជើង ទៅត្បូង ។
១.អ្នកបើកបររថយន្តឈ្មោះ តូច សំអុល ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវបានឃាត់ខ្លួន រួមទាំងរថយន្ត ។
២.អ្នកបើកម៉ូតូឈ្មោះ ភន រត្ថា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ រងរបួសធ្ងន់ (ស្លាប់នៅនឹងកន្លែង) ។ និងអ្នករួមដំណើរឈ្មោះ ភន មករា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកគិរីវង់ ចំណែកសពបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់