ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី​ ០៤​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១៦និង១០នាទី នៅចំណុចក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿន​ ភូមិត្រពាំងសុព័រ​ ឃុំឆក់ឈើនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ជនរងគ្រោះ​០១​នាក់៖

-​ឈ្មោះ​ ណយ​ សារ៉ន​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ ស្នាក់នៅភូមិព្រៃរការ​ ឃុំឆក់ឈើនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។ ជនសង្ស័យ​០៣​នាក់​ប្រុស(​ឃាត់ខ្លួន​០១នាក់)៖ ១-​ឈ្មោះ​ ម៉ៅ​ សំនៀង​ ភេទប្រុស​ អាយុ​ ២២ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ នៅភូមិត្រពាំងសុព័រ​ ឃុំឆក់ឈើនាង​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (​ ឃាត់ខ្លួនថ្ងៃទី០៥.១២.២០២២​)​ ។

វត្ថុតាងចាប់យក​៖​ គ្មាន ។

សម្ភារៈ​បាត់បង់​៖​ ម៉ូតូ​០១​គ្រឿង​ ម៉ាកហុងដាដ្រីម​ ព៌ណខ្មៅ​ ស៊េរីឆ្នាំ​ ២០១៨​ ផ្លាកលេខ​ កំពង់ឆ្នាំង​ ១H-២៥៨៦ ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ​ ជនរងគ្រោះ​និងប្រពន្ធបានធ្វើដំណើរចេញពីបន្ទប់ជួល ដែលស្ថិតនៅភូមិព្រៃរការ​ ឃុំឆក់ឈើនាង​ សំដៅ​មកបង់សំណាញ់រកត្រីនៅក្បែរផ្លូវល្បឿនលឿន​ ។ ជនរងគ្រោះ​បានចាក់សោកម៉ូតូ រួចបានទុកនៅខាងក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿន ដើម្បីដើរបង់សំណាញ់តាមប្រឡាយក្បែរៗនោះ​ទៅទិសខាងលិចរហូតដល់ម៉ោង​១៦​ និង​១០​នាទី​ ទើបត្រឡប់មកវិញបានឃើញជនសង្ស័យចំនួន០៣នាក់​ ជិះម៉ូតូ​០១គ្រឿង​ ម៉ាក​ វ៉េវ​ (​Wave )​ ពណ៌ខ្មៅ​ មិនចាំផ្លាកលេខ​ បានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះ ហើយជិះទៅយ៉ាងលឿន ចូលតាមផ្លូវក្នុងភូមិត្រពាំងសុព័រ​ សំដៅទៅទិសខាងលិច​ ។ ពេលនោះជនរងគ្រោះ បានរត់ដេញតាមក្រោយហើយបានស្រែកថាចោរ​ ឱ្យគេជួយដេញតាមចាប់ផងដែរ​ តែដេញតាមពុំទាន់ទេព្រោះបើកម៉ូតូយ៉ាងលឿន​ ។

ក្រោយពីទទួលបានព័ត៌មានបានភ្លាម​ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ​ ធ្វើការស្រាវជ្រាវ​ ស៊ើបអង្កេត​ រហូតដល់ថ្ងៃទី០៥.១២.២០២២​ វេលាម៉ោង១៦និង២០នាទី​ ទើបឃាត់ខ្លួនជនសង្ស័យបាន១នាក់​ នៅចំណុចភូមិត្រពាំងសុព័រ​ ។

ជនសង្ស័យ​បានសារភាព​ថា​ ពួកខ្លួនទាំង៣នាក់ ពិតជាបានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះ ដែលបានទុកនៅក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿនមែន​ ប្រាកដមែន​ ហើយឈ្មោះ​ សម្បត្តិ​ សុខមាន​ និងឈ្មោះ​ លី​ វីឡា​ ប្រាប់ថាយកទៅលក់​ ទុកខ្លួនឱ្យចុះដើរគេចទៅផ្ទះ ។
ចំពោះ​ករណី​នេះ កម្លាំងផ្នែកជនាញកំពុងកសាងសំណុំរឿងតាននីតិវិធីច្បាប់​ ៕

មតិយោបល់