ព័ត៌មានជាតិ

ជនជាតិវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជំរិតទារប្រាក់

ស្វាយរៀង: ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជំរិតទារប្រាក់ កាលពី ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ បួយ គុកវៀត អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលិញ មានទីលំនៅ ភូមិតូ៤ ឃុំហ្វាង៉ា ស្រុកយឿងគិញ ខេត្តហាយហ្វុង (គ្មានលិខិតឆ្លងដែន) និង២.ឈ្មោះ ចិន ឌឹកសាន អាយុ ២៧ មុខរបររ៉ូលិញ មានទីលំនៅ ភូមិ តូ៤ ឃុំហ្វាង៉ា ស្រុកយឿនគញ ខេត្ត ហាយហ្វ្ងង (គ្មានលិខិតឆ្លងដែន)។
ចំណែកជនរងគ្រោះមានឈ្មោះ វៀង វាំងទូ ភេទប្រុស អាយុ ២៨ មុខរបរកសិករ មានទីលំនៅ អឹបចាន់ ឃុំអឹបចាន់ ស្រុកអាំងថាន់ ខេត្ត តៃនិញ ប្រទេសវៀតណាម ។
មូលហេតុដែលជនសង្ស័យជំរិតទារប្រាក់ ដោយសារតែជនរងគ្រោះលេងល្បែងចាញ់ហើយខ្ចីលុយ៣០លានដុង ដើម្បីផ្សងសំណាង តែបែរជាចាញ់មិនមានលុយសង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិតដើម្បីបំពេញសំណុំរឿងបញ្ជូនការិយាល័យជំនាញខេត្តចាត់ការបន្តតាមនិតិវិធី ៕

 

មតិយោបល់