ភ្ញៀវទេសចរម្នាក់ ចុះហែលទឹកបឹងមួយកន្លែង បណ្តាលឲ្យរមួលក្រពើលង់ទឹកស្លាប់

កោះកុងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០ នាទី នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ កើតមានករណីភ្ញៀវទេសចរ ចុះហែលទឹកបឹងលង់ស្លាប់ម្នាក់ឈ្មោះ មែក ប៉ុង ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពេលកើតហេតុ ត្រូវបានកម្លាំងជំនាញចុះទៅធ្វើការពិនិត្យ និងសាកសួរបំភ្លឺ កុ្រមគ្រួសារដែលមកកម្សាន្តជាមួយគ្នា ។
មូលហេតុ៖ មុនពេលកើតហេតុឈ្មោះ មែក ប៉ុង (ជនរងគ្រោះ) បានចុះហែលទឹកបឹងជាមួយឈ្មោះ សុខ មុន្នី ត្រូវជាមិត្តភក្តិ ពេលហែលបានពាក់កណ្តាល ត្រូវរមួលសាច់ដុំ (រមួលក្រពើ) បណ្តាលឲ្យលិចបាត់តែម្តង បន្ទាប់មកក្រុមជួយសង្គ្រោះបានរាវរកឃើញ សព នៅវេលាម៉ោង១២និង២៥នាទី ថ្ងៃដដែល ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវកម្លាំងជំនាញបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *