ព័ត៌មានជាតិ

ទើបតែទិញម៉ូតូបាន២ខែត្រូវបានជនសង្ស័យវ៉ៃប្លន់យកនៅខណ្ឌដង្កោ

ភ្នំពេញ:យុវជនម្នាក់ជិះម៉ូតូសុខៗត្រូវបានជនសង្ស័យមួយក្រុមធាក់ឲ្យដួលវ៉ៃប្លន់ កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃសៅរ៏ ទី៨ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចជិតវត្តហារ៏ តាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូមានឈ្មោះ វ៉ាន សៅណាក់ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន រស់នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម៉ូតូដែលបាត់ទៅម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាក លេខ1.IC.4341 ធាក់ឲ្យដួលវាយប្លន់យកបានសម្រេចមិនរំខានដល់ សមត្ថកិច្ចប៉ុស្តិ៏ព្រៃស ឡើយ។

តាមសម្តីយុវជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថាដំបូងឡើយរូបគាត់បានចេញពីហូបចុកជាមួយមិត្តភ័ក្តិ ក្នុងគោលបំណងទៅផ្ទះដោយជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវ៥០ម៉ែត្រទឹសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលិចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៣នាក់មិនចាំម៉ាក មកពីក្រោយស្របទិស គ្នាមកដល់ក៏ធាក់រូបគាត់បណ្តាលឲ្យដួល ហើយក៏យកមួកសុវត្តិភាពវ៉ៃមកលើរូបគាត់ជាច្រើនមួកយ៉ាងដំណំ រួចក្រុមជនសង្ស័យក៏លើកម៉ូតូរបស់គាត់ជិះចេញទៅទឹសខាងលិច បាត់ស្រមោល។
ប្រភពដដែលបានបន្តទៀតថា ម៉ូតូរបស់គាត់ទើបតែទិញ បានតែ ២ ខែ ប៉ុណ្ណោះ។

ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចកំណត់ មុខសញ្ញានិងតាមចាប់យកមក ផ្ដន្ទាទោសនៅពេលក្រោយ៕

មតិយោបល់