ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីហិង្សា ២ផ្សេងគ្នា នៅខេត្តក្រចេះ

ក្រចេះ: កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មានករណីហិង្សា ២ផ្សេងគ្នា៖

ករណី១៖ បង្កឡើងដោយឈ្មោះ ឯម សុផា អាយុ ៣៨ឆ្នាំ បានយកពូថៅវាយទៅលើជនរងគ្រោះឈ្មោះ អ៊ុក អឿង អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិក្បែរគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល ២កន្លែង។

មូលហេតុ៖ ជម្លោះពាក្យសម្ដី។

ករណី២៖ កើតឡើងនៅវេលាយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ក្នុងករណីនេះ ជនដៃដល់ឈ្មោះ ម៉ុល គឹមសី អាយុ ២៧ឆ្នាំ បានយកកំណាត់ឈើជ្រុងវាយទៅលើជនរងគ្រោះឈ្មោះ គឹម ឃឿន អាយុ ៦៤ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់លើរាងកាយនិងក្បាល។
ក្រោយបង្កហេតុជនសង្ស័យទាំងពីរករណីផ្សេងគ្នាខាងលើ ត្រូវបាននគរបាលស្រុកចាប់ឃាត់ខ្លួន។

មូលហេតុ៖ ដោយសារទំនាស់ពាក្យសម្តីពេលស្រវឹងស្រា៕

មតិយោបល់