ព័ត៌មានជាតិ

Updated៖ជិតឡើង Fly ហើយ ស្រាប់តែព្រហ្មទណ្ឌចូលទៅនាំខ្លួនជាច្រើននាក់

ភ្នំពេញ:កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃសង្នការរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយផ្ទាល់លោកស្នងការ ឧត្តមសេនីយ៍ឯក ស ថេត បេីកប្រតិបត្តិការ ទ្រុងទ្រាយធំ ឡោមព័ទ្ធ ទីតាំង មណ្ឌលកម្សាន្ត “ផ្លាយ FLY” ដែលសង្ស័យមានការប្រើប្រាស់ថ្នាំក្រវី ហើយឆ្មក់បុកចូលតាមបន្ទប់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ ក្នុងនោះស្រី ១៨នាក់ បុរសចំនួន៣៤នាក់ ដកហូតថ្នាំញៀន តាមបន្ទប់ សរុបជាច្រើនកញ្ចប់ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ មួយចំនួន ទៀត បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ អត្តសញ្ញាណ និងរងចាំបន្ត នីតិវិធី និងបង្ហាញមុខ តាមរយះការធ្វើ សន្និសីទកាសែត ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះប្រតិបត្តិការចុះបង្ក្រាបទីតាំងពាក់ព័ន្ធគ្រឿងញៀននេះ ធ្វើឡើង កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០នេះ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLy ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

មតិយោបល់