ព័ត៌មានជាតិ

លួចទូរស័ព្ទ២៦គ្រឿងគិតជាប្រាក់ជាង៥០០០ដុល្លារនៅស្រុកមុខកំពូល

កណ្តាល:នៅថ្ងៃទី០៥ខែកុម្ភ: ឆ្នាំ២០២០វេលាម៉ោង០៦និង០០ នាទី ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូលខេត្តកណ្តាលមានករណីចោរលួចទូរស័ព្ទ
អស់២៦គ្រឿងគិតជាប្រាក់ជាង៥០០០ដុល្លារ ។

ជនរងគ្រោះ០១នាក់ឈ្មោះ ប៉ូ សុខន ភេទប្រុស អាយុ ៤២ ជនជាតិខ្មែរ មុខរបរ លក់ទូរស័ព្ទ
មានទីលំនៅសព្វថ្ងៃ ភូមិ-ឃុំកើតហេតុ។
ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ។
សម្ភារ: បាត់បង់
១.ទូរស័ព្ទម៉ាក vivo ចំនួន១៣គ្រឿងគិតជាទឹកប្រាក់ ចំនួន៣.០៧១$
២.ទូរស័ព្ទម៉ាកoppo ចំនួន០៥គ្រឿងគិតជាទឹកប្រាក់៩៧៤$
៣.ទូរស័ព្ទម៉ាកហួវៃ ចំនួន០១គ្រឿងគិតជាទឹកប្រាក់២០៥$
៤.ទូរស័ព្ទម៉ាករៀលមី ចំនួន០២គ្រឿងគិតជាទឹកប្រាក់ ២៥៨$
៥.ទូរស័ព្ទម៉ាកសាំសុងចំនួន០២គ្រឿងគិតជាទឹកប្រាក់១៩០$
៦-ទូរស័ព្ទម៉ាក អាយហ្វូន ០៣គ្រឿងគិតជាទឹកប្រាក់ចំនួន ៣២៥$។
សរុបចំនួន២៦គ្រឿងគិតជាទឹកប្រាក់សរុបចំនួន ៥០២៣$។
វត្ថុតាងចាប់យក ៖
១.កន្ត្រៃចំនួន០១(តូច)
២.ស្រោមបិទមុខ ០១ពណ៌ខ្មៅខៀវ
៣.អង្រឹងចំនួន៣ខ្សែ។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី០៤កុម្ភ:ឆ្នាំ២០២០វេលាម៉ោង១៩និង០០នាទីជនរងគ្រោះបានអង្គុយ ហូបបាយនិងផឹកស្រានៅក្នុងផ្ទះជា
មួយប្អូនប្រុសឈ្មោះ ប៉ូ សុខលីន ផឹកបណ្តើរ លក់បណ្តើរ ។ រហូតដល់ម៉ោង ២៤និង០០នាទីជនរងគ្រោះបានចូលដេក ហើយបានចាក់សោរទូរដាក់ទូរស័ព្ទ យ៉ាងត្រឹមត្រូវ។ លុះដល់វេលាម៉ោង០៦ព្រឹកថ្ងៃទី០៥ខែកុម្ភ:២០២០ កូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ខុម សុវណ្ណឆៃ បានមកដាស់ឪពុកដែលជាជនរងគ្រោះដើម្បីឲ្យបើកទ្វារខ្លួនទៅរៀន ហើយក៏បានឃើញដំបូលផ្ទះមានស្នាមកាត់សង្ក័សីចំនួន
០១កន្លែងប្រហោងនិងអង្រឹងចំនួន០៣ចងជាប់ធ្នឹមដែកទម្លាក់ចុះក្រោមចំនួន០១និងនៅលើឥដ្ឋការ៉ូចំនួន០២ ក៏មកដាស់ប្រាប់ឪពុកថាប៉ាដំបូលផ្ទះយើងរហែកឮដូច្នេះជនរងគ្រោះបានក្រោកពីដេក ក៏ស្ទុះទៅមើលជាមួយកូននៅកន្លែងទូរដាក់ទូរស័ព្ទ ឃើញប្រអប់ដាក់ទូរស័ព្ទជាច្រើន
រាយប៉ាយនៅលើឥដ្ឋការ៉ូ ហើយឃើញស្នាមគាស់ទូរដាក់ទូរស័ព្ទនៅចន្លោះកណ្តាល គេ ចំនួនមួយកន្លែង (លើ ក្រោម )ហើយបាត់បង់ទ្រព្យសម្បត្តិដូចបានរៀបរាប់ខាងលើក្នុងនោះជនសង្ស័យបានបន្សល់ទុកវត្ថុតាង ដូចដែលបានចាប់យក ។ បន្ទាប់មកជនរងគ្រោះបានប្រមែប្រមូលវត្ថុតាង និង រៀបចំឥវ៉ាន់ឡេីងវិញ ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ចឡេីយ។ លុះដល់វេលាម៉ោង១០.៣០នាទីថ្ងៃ ដដែលជនរងគ្រោះក៏បានទូរសព្ទ័មកប្រាប់ពូឈ្មោះ អុឹម នៅ ជាអនុភូមិព្រែកផ្តៅ ឃុំរកាកោងទី១ថា៖ (មានចោរកាត់
ដំបូលផ្ទះចូលលួចទូរស័ព្ទ)ដល់វេលាម៉ោង១១.៣០នាទី ថ្ងៃដដែលក្រោយពីបានទទួលព័ត៌មានពី ឈ្មោះ អ៊ឹម នៅ រួចមក ថា៖ មានករណី ចោរលួចគាស់ដំបូលផ្ទះយកទូរស័ព្ទ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល រកាកោងទី១បានចុះទៅកន្លែងកើតហេតុ ពិនិត្យឃើញ ស្នាមគាស់ដំបូលសង្ក័សីមួយកន្លែងទំហំប្រហែលកន្លះម៉ែត្រពិតប្រាកដ មែន។ បន្ទាប់មកបានធ្វើការចាប់យក វត្ថុតាងខាងលើពី ជនរងគ្រោះ យកមករក្សាទុកនៅប៉ុស្តិ៍ តែជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងទេ ។ រហូតមកដល់ថ្ងៃទី០៦.០២.២០២០វេលាម៉ោង១១.០០ នាទីទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ ។
ករណីនេះជំនាញនិងប៉ុស្តិ៍ កំពុងចុះធ្វើការ ស្រាវជ្រាវ និង កសាងសំណុំរឿង តាមនីតិវិធី ៕

មតិយោបល់