ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កំពង់ចាម: កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញក្រុងកំពង់ចាម និងស្រុកជើងព្រៃ ចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន បាន ០២ករណី ដោយប្រើវិធានញុះញង់។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន១៩នាក់៖
១-ឈ្មោះ សឿន មករា ភេទប្រុស សញ្ជាតិខ្មែរ អាយុ១៦ឆ្នាំ
២-ឈ្មោះ អ៊ុយ ឌីណា ភេទប្រុស អាយុ១៧ឆ្នាំ
៣-ឈ្មោះ ខា ឆាន់ ភេទប្រុស អាយុ២៤ឆ្នាំ
៤-ឈ្មោះ អ៊ុយ ដានី ភេទប្រុស អាយុ ១៥ឆ្នាំ
៥-ឈ្មោះ ស៊ុយ វេហា ភេទប្រុស អាយុ១៨ឆ្នាំ
៦-ឈ្មោះ ឡន ប្រុស តូច ភេទប្រុស អាយុ ១៨ឆ្នាំ
៧-ឈ្មោះ ចៀន សារិ ភេទប្រុស អាយុ ១៧ឆ្នាំ
៨-ឈ្មោះ សឿន ហុងស៊ីន ភេទប្រុស អាយុ១៩ឆ្នាំ
៩-ឈ្មោះ ខ្លុយ ដាលីន ភេទប្រុស អាយុ១៨ឆ្នាំ
១០-ឈ្មោះ ភ័ក្រ្ត ចាន់ភូ ភេទប្រុស អាយុ១៧ឆ្នាំ
១១-ឈ្មោះ ម៉ឺន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ
១២-ឈ្មោះ កែម តុងហ័រ ភេទប្រុស អាយុ២០ឆ្នាំ
១៣-ឈ្មោះ សៀក ស៊ីឡុង ភេទប្រុស អាយុ ឆ្នាំ
១៤-ឈ្មោះ សឿន ឡូត ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣០ឆ្នាំ
១៥-ឈ្មោះ កក់ ជា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២០ឆ្នាំ
អ្នកទាំង១៥នាក់ខាងលើ រស់នៅភូមិ ផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
១៦-ឈ្មោះ ប៉ាន ប៉ូយ ភេទប្រុស សញ្ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិរំលង ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ
១៧-ឈ្មោះ សូ កា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិរំលង ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ
១៨-ឈ្មោះ ម៉េង ហឿន ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ ភូមិរវៀង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
១៩.ឈ្មោះ ថន ស្រស់ ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣៣ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម

វត្ថុតាងដកហូតបានមាន៖
-ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់
-ទូរស័ព្ទដៃចំនួន ១៦គ្រឿង
-ម៉ូតូចំនួន ១០គ្រឿង
-ឧបករណ៍សេពចំននួន០១សម្រាប់៕

មតិយោបល់