ព័ត៌មានជាតិ

រន្ធត់ណាស់! ស្លាប់ពីរនាក់របួសធ្ងន់ម្នាក់នៅកំពង់ធំ

កំពង់ធំ:ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ ២០២០ វេលាម៉ោង០០និង១៥នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៧៥-១៧៦ ភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត ក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្ដាលឱ្យបុរស២នាក់ស្លាប់២នាក់ និងស្ត្រីម្នាក់របួសធ្ងន់ខូចខាតម៉ូតូ០១គ្រឿង។

រថយន្តម៉ាកហុីនដាយ ពណ៌ស ផ្លាកលេខតាកែវ3A.2926 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។

ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1C 4106 បើកបរដោយឈ្មោះ មាស សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ ស្លាប់នៅនឹងកន្លែងកើតហេតុអ្នករួមដំណើរចំនួន០២នាក់ទី១- ឈ្មោះ អឿន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាកូនបង្កើតអ្នកបើកបរ (ស្លាប់នៅនឹងកន្លែងកើតហេតុ)(មិនពាក់មួកសុវិត្ថភាព)។
ទី២-ឈ្មោះ អឿន សេងហៀង ភេទស្រី អាយុ២២ឆ្នាំ មុខរបរសំអាងការ ត្រូវជាកូនបង្កើតអ្នកបើកបរ របួសធ្ងន់បាក់ភ្លៅស្ដាំ។

មតិយោបល់