ព័ត៌មានជាតិ

សូមជៀសឲ្យឆ្ងាយពីមុខរបរមួយនេះ

ភ្នំពេញ: នៅ ព្រឹក ថ្ងៃ ទី ០៩ ខែ កុម្ភ: ឆ្នាំ ២០២០ វេលា ម៉ោង ១០៖និង០០នាទី ស្ថិត នៅ កន្លែង លក់ លៀស ហាល ក្នុង ភូមិ ថ្ម គោល ទី ៣ សង្កាត់ ចោមចៅ ទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងនគរបាល ប៉ុស្ដិ៍ ចោមចៅ ទី ២ បាន ឃាត់ ខ្លួន ជន សង្ស័យ ម្នាក់ ពី បទ ជួញដូរ គ្រឿង ញៀន ។
ជនសង្ស័យ មាន ឈ្មោះ នៅ ដូច ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ស្នាក់ នៅ បន្ទប់ ជួល ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ទី ១ខណ្ឌ ពោធិ៍ សែនជ័យ ។

សម្ភារ: ដក ហូត ៖ ម៉ូតូ មួយ គ្រឿង ម៉ាក ហុង ដា សេ ១១០ ពណ៌ ក្រហម គ្មាន ពាក់ ស្លាក លេខ -ទូរស័ព្ទ ដៃ មួយ គ្រឿង ម៉ាក LG ពណ៌ ខ្មៅ -ម្សៅ ស ក្រាម ថ្លា សង្ស័យ ជា សារធាតុ ញៀន ចំនួន ២២កញ្ចប់ តូច ។

បច្ចុប្បន្ន ជន សង្ស័យ កំពុង ឃុំ ខ្លួន បណ្ដោះ អាសន្ន នៅ អធិការ ខណ្ឌ ដេីម្បី កសាង សំណុំ រឿង បញ្ជូន ទៅ កាន់ តុលាការ ចាត់ការ តាម ផ្លូវ ច្បាប់ ៕

មតិយោបល់