ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូលរកឃើញទំនិញ ទឹកក្រូច ស្រាបៀរ និងចាហួយដូង ខូចគុណភាព និងហួសកាលបរិចេ្ឆទនៅផ្សារតាំងគោក

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកំពង់ធំបានចុះត្រួតពិនិត្យទំនិញ នៅផ្សារតាំងគោក ឃុំសូយោង ស្រុកបារាយ។ ជាលទ្ធផលយើងបានរកឃើញទំនិញ ខូចគុណភាព និងហួសកាលបរិចេ្ឆទមួយចំនួនធំ ដូចជាភេសជ្ជៈ(ទឹកក្រូច និងស្រាបៀរ) ចាហួយដូង សរុបប្រហែល៨០គីឡូក្រាម៕

មតិយោបល់