ព័ត៌មានជាតិ

អត់ការងារធ្វើ គប់កញ្ចក់ឡានស៊េរីទំនើបរបស់គេចុងក្រោយមានតែតាមច្បាប់

កណ្តាល​:ករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)និងធ្វើឲ្យខូចខាតដោយចេតនា
កើតហេតុថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៦និង០៨នាទី ចំណុចផ្លូវលំមុខផ្ទះគ្រូហៃ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់ឈ្មោះអ៊ុក ពិសិដ្ឋ ភេទប្រុសអាយុ ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរ អាជីវករ នៅភូមិ-ឃុំកើតហេតុ ។
*ជនសង្ស័យ០២នាក់
១.ឈ្មោះកង ពន្លក ភេទប្រុសអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(គេចខ្លួន)។
២.មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)មានភិនភាគ ស្លៀកខោជើងវែង ពាក់អាវដៃខ្លី សំបុរ សណ្តែកបាយ មាឌស្តើងល្មម សក់កាត់ខ្លី មុខរាងឆ្អឹង កម្ពស់ប្រហែល១.៧៥ម៉ែត្រ អាយុ
ប្រហែល២៨ឆ្នាំ ។
*សម្ភារ ខូចខាត ៖
១.រថយន្តម៉ាក LUXUS RX300 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ចំនួន០១គ្រឿង មានស្នាមបែក០៣កន្លែង៖
-កញ្ចក់មុខផ្នែកខាងឆ្វេងស្នាមបែកសុស០១កន្លែង
-កញ្ចក់ទ្វារមុខផ្នែកខាងឆ្វេងស្នាមបែកសុស០១ កន្លែង
-កញ្ចក់ក្រោយផ្នែកខាងឆ្វេងបែកធ្លុះ០១កន្លែង បន្សល់ទុកដុំថ្មនៅក្នុងរថយន្ត០១ដុំ ទម្ងន់០,៦០គ.ក។
*វត្ថុតាងចាប់យក៖
១-រថយន្តម៉ាកLUXUS RX300 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ចំនួន០១ គ្រឿង ។
២-ដុំថ្មចំនួន០១ដុំ ទម្ងន់០,៦០គ.ក។

រហូនៅថ្ងៃទី ៤ ខែកុម្ភ: ឆ្នាំ២០២០វេលាម៉ោង១៧.២០នាទី ជនរងគ្រោះបានធ្វើដំណើរចេញពីព្រែកលាបតែម្នាក់
ឯង មធ្យោបាយរថយន្តខាងលើ គោលបំណង មកផ្ទះនៅភូមិក្រោម ឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាល។ ពេលធ្វើដំណើរមកដល់ចំណុចស្ពានលេខ ៦ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានម៉ូតូ០១ គ្រឿងបានជិះគេចគ្នាមកប៉ះរថយន្តរបស់ជនរងគ្រោះ ហើយជនរងគ្រោះ ក៏បានធ្វើការសម្រុះសម្រួលគ្នាជាមួយភាគីម្ចាស់ម៉ូតូចប់សព្វគ្រប់។
នៅវេលាម៉ោង១៧.៥០នាទីថ្ងៃខែឆ្នាំដដែលជនរងគ្រោះបានជិះរថយន្តរបស់ខ្លួនខាងលើបន្តរដំណើរមកផ្ទះតាមផ្លូវលំមាត់ទន្លេដោយជិះចុះតាមសាលាសង្កាត់បាក់ខែង រហូតដល់ទីស្នាក់ការជលផល ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ពេលនោះជនរងគ្រោះក៏ឃើញមានម៉ូតូ ចំនួន០២គ្រឿង បើកដេញតាមពីក្រោយរថយន្តរបស់ខ្លួន ក្នុងនោះម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ក្រហមមិនច្បាស់ស្លាក
លេខបើកបរដោយឈ្មោះ កង ពន្លក និងម៉ូតូ១គ្រឿងទៀត ម៉ាកFZគ្មានស្លាកលេខបើកបរដោយជនមិនស្គាល់ឈ្មោះ លុះដល់ចំណុចកើតហេតុ ជនសង្ស័យទាំង២នាក់ខាង
លើបានជិះម៉ូតូស្ទាក់ផ្លូវ ពីមុខរថយន្តជនរងគ្រោះ ឲ្យឈប់ រួចមក ជនសង្ស័យឈ្មោះកង ពន្លក បានយកដុំថ្មគប់កញ្ចក់រថយន្តខាងមុខ បណ្ដាលឱ្យបែកនិងបក្ខពួកម្នាក់ទៀតបានយកដុំថ្មវាយនិងគប់កញ្ចក់ទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេងនិងខាងក្រោយផ្នែកខាងឆ្វេងបណ្ដាលឱ្យមានស្នាមបែកនិងធ្លុះ មានដុំថ្មចំនួនមួយដុំគប់ចូលក្នុងរថយន្តទៀតផង ហើយស្រែកសម្លុតគំរាមឱ្យជនរងគ្រោះបើកទ្វារចេញពីរថយន្ត ប៉ុន្តែជនរងគ្រោះមិនព្រមចេញទេ ដោយនៅក្នុងខ្លួនមានពាក់គ្រឿងអលង្ការ ខ្សែកមាសទម្ងន់៥ដំឡឹងចំនួន០១ខ្សែចិញ្ចៀនពេជ្រចំនួន០១វង់តម្លៃ 18.800$, នាឡិកាដៃ០១ គ្រឿង ដាំត្បូងតម្លៃ1.100 ដុល្លារ ។ ក្នុងពេលធ្វើសកម្មភាពនេះក៏មានឈ្មោះឌឿន បញ្ញា ដែលស្គាល់ជនសង្ស័យម្នាក់ឈ្មោះកង ពន្លក បានឃាត់ តែជនសង្ស័យមិនស្ដាប់នៅតែធ្វើសកម្មភាព ភ្លាមនោះជនរងគ្រោះក៏បាន
បើកឡានរត់ទៅទិសខាងជើងបន្តទៀត ចំណែកជនសង្ស័យទាំង២នាក់ ក៏បានជិះម៉ូតូដេញតាមក្រោយរថយន្តជនរងគ្រោះរហូតដល់ចំណុចប្រាំព្យាម ព្រំប្រទល់ឃុំព្រែកដំបងនិងឃុំរកាកោងទី២ ជនរងគ្រោះក៏បានឈប់រថយន្ត ដោយសារស្គាល់សមត្ថកិច្ចប៉ុស្តិ៍នៅទីនោះ។ ចំណែកជនសង្ស័យទាំង២នាក់បានគេចខ្លួនបាត់មិនឃើញ តាមជនរងគ្រោះដល់ទីនោះទេ។ រហូតមកដល់ថ្ងៃទី០៨ខែ
កុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹកទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានគរបាលស្រុកមុខកំពូល ។ ក្រោយពីបានទទួលពាក្យបណ្តឹងរួចមក ជំនាញនិងប៉ុស្តិ៍ បានចុះមកពិនិត្យកន្លែងកើតហេតុ និង ធ្វើការឆែកកាមេរ៉ាតាមផ្ទះ របស់ប្រជាពលរដ្ឋ ឃើញម៉ូតូជនសង្ស័យចំនួន០២គ្រឿងខាងលើជិះធ្វើសកម្មភាពដេញតាមរថយន្ត កាលពីថ្ងៃទី០៤.០២.២០២០វេលាម៉ោង៦និង៨នាទី ចំណុច មុខផ្ទះគ្រូហៃ ភូមិ ក្រោម ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយពិតប្រាកដមែន។
ករណីនេះ ជំនាញនិងប៉ុស្តិ៍ កំពុងធ្វើ ស្រាវជ្រាវ កសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់